សម្តេច ហ៊ុន សែន ជួបពិភាក្សាបញ្ហាសំខាន់ៗមួយចំនួនជាមួយលោក បាន គីមួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ កញ្ញា ២០១៦) ៖យោងតាមសារព័ត៌មានក្នុងស្រុកបាន ចុះផ្សាយថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបលោក បាន គីមួន អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួនដែលរួមមាន៖ ប្រែប្រួលអាកាសធាតុ ការបញ្ជូនកម្លាំងរបស់កម្ពុជា ចូលរួមកងរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងការស្វែងរកហិរញ្ញវត្ថុ សំរាប់បន្តសាលាក្តីខ្មែរក្រហម ។
ការពិភាក្សានោះធ្វើឡើងអំឡុង ពេលដែលសម្តេច ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ៕