ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៨ និង​លើក​ទី​២៩

សារព័ត៌មាន​ Cambodia News/

ឡាវ (០៦ កញ្ញា ២០១៦) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨ និងលើកទី២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០១៦។

ចំពោះកិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់អាស៊ាន រួមមាន៖កិច្ចប្រជុំកំពូលអាស៊ាន–អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលអាស៊ាន–អូស្ត្រាលី ២ឆ្នាំម្ដង លើកទី១,កិច្ចប្រជុំកំពូលអាស៊ាន–ចិន លើកទី១៩ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងដៃគូសន្ទនា រវាងអាស៊ាន–ចិន, កិច្ចប្រជុំកំពូលអាស៊ាន–ឥណ្ឌា លើកទី១៤, កិច្ចប្រជុំកំពូលអាស៊ាន–ជប៉ុនលើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន–សាធារណរដ្ឋកូរ៉េលើកទី១៨, កិច្ចប្រជុំកំពូលអាស៊ាន–អង្គការសហប្រជាជាតិលើកទី៨, កិច្ចប្រជុំកំពូលអាស៊ាន–សហរដ្ឋអាមេរិកលើកទី៤, កិច្ចប្រជុំកំពូលអាស៊ានបូក៣លើកទី១៩ និងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី១១។

តាមប្រភពផ្ដល់ពីអ្នកយកព័ត៌មានពិសេស របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ កំពូល ការវិនិយោគ និង ធុរកិច្ចអាស៊ាន ឆ្នាំ ២០១៦ និងកិច្ចប្រជុំកំពូលមេគង្គ–ជប៉ុន លើកទី៨ ហើយសម្ដេចតេជោ គ្រោងជួបទ្វេភាគី ជាមួយ ឯកឧត្ដម អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាន គីមូន និងជួបជាមួយ ឯកឧត្ដម លី កឺឈាង នាយករដ្ឋមន្ត្រី ចិន ផងដែរ៕

4

Related Articles

Back to top button
Close
Close