មន្ទីរពេទ្យខេត្តស្វាយរៀង​​ទទួលបានថ្នាំព្យាបាល​​នឹងការពារជំងឺEV71 ​​ចំនួន៨០០ប្រអប់តូច

ដោយ៖ ហេង នាង

Cambodia News

ពិធីប្រគល់ថ្នាំព្យាបាលនឹងការពារជំងឺEV71ចំនួន៨០០
ប្រអប់តូចដល់មន្ទីរពេទ្យខេត្តស្វាយរៀង

ស្វាយរៀង៖ កាលពីរថ្ងៃទី៣១ កក្កដា២០១២ អំណោយជាថ្នាំពេទ្យប្រភេទប្រឆាំងនឹងជំងឺ EV71 ចំនួន  ៨០០ ប្រអប់តូចដែល ជាអំណោយរបស់រាជរដ្ឋាភិបាល ជប៉ុនតាម រយៈអង្គការជាដៃគូត្រូវបានប្រគល់ ជូនមន្ទី រពេទ្យខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ឯក ហូ វុទ្ធី អគ្គលេខា ធិការរង អាជ្ញាធរជាតិអាវុធគីមី បានថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅដល់រាជរដ្ឋា ភិបាលជប៉ុន តាមរយៈអង្គាការ ជាដៃគូ ដែលតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយ សង្គ្រោះលើគ្រប់វិស័យ ចំពោះប្រទេសកម្ពុជា។

លោកបានបន្តថា ពេលនេះយើងបានទទួលនូវអំណោយ ជាឱសថយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បី យកមកប្រគល់ ជូន ដល់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីទុកសំរាប់ ព្យាបាលជំងឺប្រជាពលរដ្ឋ ដែលជួប ការលំបាកជាពិសេស ជំងឺឆ្លងប្រភេទថ្មី EV71។

នាយរងមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត វន វិនណារ៉ា បានឲ្យដឹងថា ឱសថដែល ទទួលនាពេលនេះសំរាប់ មន្ទីរពេទ្យខេត្តស្វាយរៀងគឺចំនួន ៨០០ ប្រអប់តូចដែលរួមមាន ថ្នាំបាញ់ការ ពារមូសខាំ និងទឹកថ្នាំលាងដៃសំរាប់មេរោគការពារ រោគឆ្លងជំងឺEV71។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋក្រីក្រចំនួន៣០០គ្រួសារនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុង បាវិត ក៏នឹងបើកចែកជូនផង ដែរគឺប្រភេទថ្នាំបាញ់ការពារមូសខាំ ទឹកថ្នាំលាងដៃសំរាប់មេរោគការពារ រោគឆ្លងជំងឺEV71និងថ្នាំរាគគ្រុនក្តៅ។

ជំងឺពងបែក ដៃជើង និងមាត់ ប្រភេទថ្មី EV71 កើតឡើងលើកុមារដោយមកដល់ពេលនេះនៅកម្ពុជា កើតមាន ៧០ ករណីហើយ ។ជំងឺពងបែកដៃជើង និងមាត់ EV71ជាប្រភេទជំងឺឆ្លងដ៏កាចសាហាវ ហើយអាចសម្លាប់អ្នកជំងឺក្នុងរយៈពេលតែមួយសប្តាហ៍ ប៉ុណ្ណោះ៕

Related Articles

Back to top button
Close
Close