ប្រជា​ពល​​រដ្ឋ ​អាច​​ចុះ​​ឈ្មោះ​​​បោះ​ឆ្នោត​ក្នុង​​ថ្ងៃ​​សម្រាក​​ភ្ជុំបិណ្ឌ​

សារព័ត៌មាន​ Cambodia News/
​ភ្នំពេញ​ (០៥ កញ្ញា ២០១៦) ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​សម្រេច​​យក​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​១​ថ្ងៃ គឺ​ចំ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ​។​

ការសំរេចចិត្ត​នេះ​បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ ដោ​យគ​.​ជ​.​ប សម្រេច​ឲ្យ​ធ្វើការ​ចុះឈ្មោះ​បោះឆ្នោត បន្ថែម​នៅ​ថ្ងៃអាទិត្យ ទី​២ ខែតុលា ជា​ថ្ងៃ​ឈប់សម្រាក​ភ្ជុំបិណ្ឌ ដែល​ដំណឹង​នេះ បានធ្វើ​ឲ្យ​អ្នក​ន​យោ​បា និង​អ្នកវិភាគ​បាននាំគ្នា​សាទរ​និង​សរសើរ​ពី​ឆន្ទៈ​មុះ​មុត​នៃ​ការបំពេញ​ ការងារ​រប​ស់​ស្ថាប័ន​មួយ​នេះ​៕
1

​​

​​

Related Articles

Back to top button
Close
Close