ឥណ្ឌា​​ណែ​នាំ​​ឲ្យ​​ភ្ញៀវ​ទេសចរ​ កុំ​​ស្លៀក​​ខ្លី​​ ខណៈ​​ករណី​​រំលោភ​​កើត​ឡើង​​​

សារព័ត៌មាន​ Cambodia News/

ឥណ្ឌា (០១ កញ្ញា ២០១៦) ៖ ប្រភពពី Dailymail ចេញផ្សាយ កាលពី​ថ្ងៃ​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ឥណ្ឌា បាន​ណែនាំ​ឲ្យ​ភ្ញៀវទេសចរស្រីៗ កុំ​ឲ្យ​ស្លៀកសំពត់ រ៉ូ​ប ឬ សំពត់​ខ្លី ឬ​ដើរ​តែម្នាក់ឯង​នៅពេល​យប់ នៅតាម​ក្រុងតូចៗឡើយ ដើម្បី​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន ស្រប​ពេលដែល​ប្រទេស​នេះ​កំពុង​មមាញឹក​ខ្លាំង​លើ​ការដោះស្រាយ​បញ្ហា​ ចាប់រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ជា​ក្រុម។

លោក Mahesh Sharma ថា លោក​បាន​ពិភាក្សាគ្នា​អំពី​សន្តិសុខ​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ នៅឯ​ភាគ​ខាងជើង​នៃ​ទីក្រុង Agra កាលពី​ថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ។ លោក​បាន​និយាយថា ភ្ញៀវទេសចរ​បរទេស ដែល​មកកាន់​ប្រទេស​ឥណ្ឌា ទទួលបាន​លិខិត​ស្វាគមន៍ រួមបញ្ចូល​ទាំង​ដំបូន្មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ស្រី​ផងដែរ៕

8

Related Articles

Back to top button
Close
Close