រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឲ្យបក្សនយោបាយតាមដានការចុះឈ្មោះ និងការបោះឆ្នោត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ សីហា ២០១៦) ៖ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីពីនីតិវិធី និងច្បាប់បោះឆ្នោតនៅកម្ពុជា នាទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃអង្គារ៍នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឲ្យគ្រប់គណបក្សនយោបាយតាមដានការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតទាំងអស់គ្នា ចៀសវៀងការប្រកាសលទ្ធផលបោះឆ្នោតមានការតវ៉ាកើតឡើង ។
សូមជម្រាបថា សិក្ខាសាលានេះ ធ្វើឡើងដោយមានចូលរួមពីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើននាក់៕