កម្មករខ្មែរ ៨ នាក់ស្លាប់ក្នុងអណ្ដូងរ៉ែនៅខេត្តក្រចេះ

អ្នកជំនាញ​​កំពុង​​ប្រើ​​ម៉ាស៊ីន​បូម​ទឹក​ពី​ក្នុង​រណ្ដៅ​រ៉ែ​មាស​នៅ​ខេត្ត​ក្រចេះ ដើម្បី​យក​សព​ជន​រង​គ្រោះ​កម្មករ​ខ្មែរ​ចំនួន ៨​នាក់ ដែល​បាន​ស្លាប់​ បន្ទាប់​ពី​បាន​ជាប់​​គាំង​ក្នុង​រណ្ដៅ​ដី​ជម្រៅ ៣០០​ ម៉ែត្រ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ វេលា​ម៉ោង ១១ និង​៣០​នាទី។

លោក ជួង ស៊ាងហាក់ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ​បាន​និយាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ថា កម្មករ​​អណ្តូង​​រ៉ែ​មាស​ចំនួន ៨​នាក់​របស់​ក្រុមហ៊ុន​រ៉ែ​មាស​ចិន ​ដែល​ជាប់​ក្នុង​រណ្ដៅ​ដី​ជម្រៅ ៣០០​ម៉ែត្រ ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះបាន​ស្លាប់​ហើយ ហើយ​​សពមិន​ទាន់​បាន​រក​​ឃើញ​នៅ​ឡើយ ព្រោះ​ ​​​រណ្ដៅ​បាន​បាក់ដី​ពីលើ ។

មាន​ព័ត៌មាន​រាយការណ៍ថា ថៅកែ​ចិន​ប្រកាស​សង​ជំងឺចិត្ត​ដល់​គ្រួសារ​សព​ចំនួន​មួយ​ម៉ឺន​ដុល្លា​ក្នុង​មួយ​គ្រួសារ៕

Related Articles

Back to top button
Close
Close