ការប្រយុទ្ធគ្នានៅជិតទីស្នាក់ការយកការសម្ងាត់នៅទីក្រុងអាឡេព
កងកម្លាំងបះបោរស៊ីរីបានបានធ្វើការ វាយប្រហារដោយគ្រាប់រ៉ុកកែតនៅយប់ថ្ងៃចន្ទឆ្លងមកថ្ងៃអង្គារ ទៅលើតុលាការសឹកនៃទីក្រុងអាឡេព ដែលជាទីក្រុង សំខាន់ទីពីររបស់ប្រទេសស៊ីរី។ ហើយការវាយប្រហារគ្នាដ៏ហិង្សាក៏បានកើតមានផងទៀតនៅជិតទីស្នាក់ការ យកការសម្ងាត់យោធាស៊ីរី។
កងកម្លាំងបះបោរស៊ីរីក៏បានធ្វើការវាយលុកផងដែរទៅលើប៉ុស្តឹ៍នគរបាល ហើយនិងសាខានៃគណបក្សបាអាស ដែលកំពុងកាន់កាប់អំណាចបច្ចុប្បន្ននេះនៅ ក្នុងប្រទេសស៊ីរី។ នេះបើយោងតាមរបាយការណ៍របស់អ្នកការពារសិទ្ធិមនុស្សនៅស៊ីរី។
នៅឯសង្កាត់ Salaheddine ដែលជាដែនអំណាចដ៏សំខាន់របស់ពួកអ្នកបះបោរស៊ីរីឯណោះវិញ បានទទួលរងការវាយប្រហារយ៉ាងសាហាវដោយកាំភ្លើងស្វ័យ ប្រវត្តពី ឧទ្ធម្ភាគចក្រនៅព្រឹកថ្ងៃអង្គារទី៣១កក្កដាឆ្នាំ២០១២នេះ។
នៅថ្ងៃចន្ទម្សិលមិញ កងកម្លាំងបះបោរស៊ីរីទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ដោយក្តោបក្តាប់យកបានប៉ុស្តឹ៍ត្រួតពិនិត្យដ៏យុទ្ធសាស្ត្រមួយនៅ តំបន់ អាណាដាន់ ដែលឋិតនៅចន្លោះប្រទេសទួរគីនិងទីក្រុងអាឡេព។ ទាំងនេះនឹងអនុញ្ញាតឲ្យ កងកម្លាំងបះបោរស៊ីរីនៅទីក្រុងអាឡេពទទួលបាននូវជំនួយសម្ភារៈ យុទ្ធភ័ណ្ឌ។
គួរបញ្ជាក់ថា ទីក្រុងអាឡេពបានក្លាយជាសមរភូមិដ៏ហិង្សាតាំងពីថ្ងៃទី២០កក្កដា ឆ្នាំ២០១២ ហើយការវាយប្រហាររបស់កងកម្លាំងយោធាស៊ីរីបានចាប់កើតមាន នៅថ្ងៃសៅរ៍ កន្លងទៅ ក្រោយពីកងកម្លាំងរដ្ឋាភិបាលទទួលបានជំនួយយោធាបន្ថែម។
ការទម្លាក់គ្រាប់បែកនិងការវាយប្រហារតាមរយៈឧទ្ធម្ភាគចក្រនិង កាំភ្លើងធំទៅលើទីក្រុងអាឡេពដែលមានប្រជាជនប្រមាណពីរលានកន្លះរស់នៅបាន បណ្តាលឲ្យមានអ្នកភៀសសង្គ្រាមប្រមាណ២០០ ០០០នាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។
នៅលើសមរភូមិ កងកម្លាំងបះបោរស៊ីរីទទួលបានជ័យជំនះគួរឲ្យកត់សម្គាល់ ដោយក្តោបក្តាប់យកបានប៉ុស្តឹ៍ត្រួតពិនិត្យដ៏យុទ្ធសាស្ត្រមួយនៅ តំបន់ អាណាដាន់ ដែលឋិតនៅចន្លោះប្រទេសទួរគីនិងទីក្រុងអាឡេព។ នៅលើវិស័យការទូតវិញ បក្សប្រឆាំងស៊ីរីទទួលបានការគាំទ្រពីសំណាក់ លោកប្រធា នាធិបតីអាមេរិក បារ៉ាក់អូបាម៉ា និង លោកប្រធានាធិបតីទួរគី Erdogan ដែលចង់ “ពន្លឿនអភិក្រមនយោបាយ”។ ម្យ៉ាងទៀត អ្នកការទូតជាន់ខ្ពស់ស៊ីរីម្នាក់ ប្រចាំ ប្រទេសអង់គ្លេសឈ្មោះ Khaled al-Ayoubi បានសម្រេចរត់ចោលរបបគ្រប់គ្រងបាស្ហារអាល-អាស្សាដនៅពេលថ្មីៗនេះ៕ដោយ សៀក សារិន(RFI)