សម្តេចតេជោ ៖ អ្វីដែលកម្ពុជាត្រូវការមិនមែនជាសង្គ្រាមទេ គឺសន្តិសុខជាមួយប្រទេសជិតខាង
សារព័ត៌មាន Cambodia News/
ព្រះវិហារ (២៦ សីហា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្វីដែលកម្ពុជាត្រូវការមិនមែនជាសង្គ្រាមនោះឡើយ គឺជារក្សាបាននូវសន្តិសុខ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។នេះបើតាមការផ្សាយ របស់សារព័ត៌មានFresh Newsនៅព្រឹកនេះ។
សារព័ត៌មាន ដដែលបាន និយាយថា ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ នៅក្នុងខេត្តព្រះវិហារនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ។
ក្នុង កិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែនក៏បានរំលឹកទៅដល់ហេតុការណ៍ឈ្លានពានរបស់ប្រទេសថៃក្នុងរបបអាប់ ភីស៊ីត វេចាជីវ៉ា មកលើដែនអធិបតេយ្យរបស់កម្ពុជានៅតំបន់ភ្នំទ្រព្យ និងវត្តកែវសិក្ខាគិរីស្វារៈនៅជើងភ្នំប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨។
បើទោះបីជាយ៉ាងណាព្រឹត្តិការណ៍ផ្ទុះអាវុធ នោះ សម្តេចតេជោ ហ៊ុន សែន ថា មិនមែនជាអ្វី ដែលកម្ពុជាចង់បាននោះទេតែវាជាការតបតរបស់កម្ពុជា ទៅនឹងការមើលងាយរបស់ អាប់ភីស៊ីត វេចាជីវ៉ា អតីតនាយករដ្ឋមន្ត្រីថៃ មកលើកម្ពុជាតែប៉ុណ្ណោះ៕