អ្នក​​ស្លាប់​​ដោយ​​សារ​​គ្រោះ​​រញ្ជួយ​​ដីនៅ​​អ៊ីតាលី​​​កើន​​ឡើង​​ដល់​ ២៥០​​នាក់​

សារព័ត៌មាន​​ Cambodia News/

អ៊ីតាលី (២៦ សីហា ២០១៦) ៖ ចំនួនអ្នកស្លាប់ពីរញ្ជួយដីដ៏មានឥទ្ធិពលមួយ ក្នុង​ភាគ​កណ្ដាល​ប្រទេស​អ៊ីតាលី​បាន​ឡើងដល់ 250នាក់កាលពីម្សិលមិញ។

ចំនួននេះអាចកើនឡើងបន្ថែមទៀត ទន្ទឹម​នឹង​ក្រុម​សង្គ្រោះ​កំពុង​បន្ត​ស្វែង​រក​ឈាន ​​ដល់​ថ្ងៃទី២ ដើម្បី​ព្យាយាម​ស្វែង​រក​អ្ន​ក​នៅ​មាន​ជីវិត​ក្រោម​គំន​រក​ម្ទេច​ថ្ម​ទី​ ក្រុងបាក់រាបដល់ដី។ ក្រុមអ្នកសង្គ្រោះបន្ទាន់រាប់សិបនាក់ ជាមួយ សុន​ខស្រង់​ក្លិន​ដើរ​លើគំនរថ្ម ដើម្បីស្វែងរកមនុស្សនៅកប់ក្រោមបំណែកថ្ម ខណៈ​ដ​ង​ម៉ាស៊ីន​ស្ទូច​កាយកម្ទេចជញ្ជាំងថ្មធំៗបាក់ធ្លាក់។

ជនរងគ្រោះជិត 200នាក់បានស្លាប់ក្នុងទីក្រុង Amatrice ដែលល្បីល្បាញ សម្រាប់​ អាហារផាស្តាក្នុងតំបន់ និងសំបូរដោយអ្នកលំហែកាយ មុន​វិធី​បុណ្យ​ចំណីអាហារប្រចាំឆ្នាំលើកទី៥០ របស់ខ្លួន ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ​។​​ ​

អ្នកទេសចរ 15នាក់ត្រូវគេជឿថាត្រូវបានថ្មបាក់សង្កត់ នៅ​ពេល​សណ្ឋា​គារ​រ៉ូម៉ារ​បស់​ទីក្រុងនេះបាក់រលំ។

មុនពេលព្រះអាទិត្យរៀបលិចកាលពីល្ងាចម្សិលមិញបុគ្គលិកស្វែងរក និង​សង្គ្រោះ​បន្ទាន់, មន្ត្រីយោធា និងកងកម្លាំងនគរបាលអាចត្រូវគេឃើញ កំពុង​បន្ត​សហប្រ​តិបត្តិការណ៍​ស្វែង​រក ​និង​សង្គ្រោះ​ជិត​កន្លែង​ខូច​ខាត​នៃ​ទី​ក្រុង​អាម៉ា​ទ្រីស៕

2

Related Articles

Back to top button
Close
Close