សម្តេច​ ហ៊ុន ​សែន ​សម្រេច​ដំឡើង​កម្រិត​បឋម​សិក្សា​ «មរតក​តេជោសែន​» ​ជា​អនុវិទ្យា​ល័យ​

សារព័ត៌មាន​ Cambodia News/

ព្រះវិហារ (២៦ សីហា ២០១៦) ៖ នៅថ្ងៃទី២៦ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា បានបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សា មរតកតេជោសែន ស្ថិតក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ សម្តេចតេជោ បានសម្រេចផ្តល់អគារសិក្សា១ខ្នង មាន១២បន្ទប់ និង​សាង​សង់​ទី​ចាត់ការ ១ខ្នងមាន៣បន្ទប់ ចាក់ដីនៅក្នុងទីធ្លាសាលា និង​ចាក់​ផ្លូវ​បេតុង​ចូល​ក្នុង​សាលា​ ធ្វើក្លោងទ្វារថ្មី និងរបងព័ទ្ធជុំវិញសាលាផងដែរ។

លើសពីនេះ សម្តេចតេជោ បានសម្រេចឲ្យដំឡើងកម្រិត សាលាបឋមសិក្សា មរតក​តេ​ជោ​សែន​ នេះពីបឋមសិក្សា ទៅអនុវិទ្យាល័យ ដើម្បីបំពេញសេចក្តីត្រូវការរបស់កូនៗ កង​ទ័ព​ដែល​កំពុង​ឈរ​ជើង ​នៅតំបន់នោះ៕

1

Related Articles

Back to top button
Close
Close