សម្ដេច​​តេ​ជោ​​៖​​ជន​ជាតិ​​វៀត​ណាម​​ចូល ​comment ​វាយ​ប្រហារ​​ខ្ញុំ​​ទៀត​ហើយ​​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (២៥ សីហា ២០១៦) ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុង comment ហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះថា មាន​ជន​ជាតិ​វៀ​តណាមអ​ខោនឈ្មោះBao Lam បានចូលមក comment វាយប្រហារ ក្នុង​ហ្វេស​ប៊ុក​សម្ដេច​ទៀត​ហើយ​។

សម្ដេចបានលើកឡើងទៀតថា “មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam ចូលមក comment វាយប្រហារខ្ញុំដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ”។

ក្រោយពីមានការ comment រួចមកសម្ដេចបានឆ្លើយតបទៅវិញថា “ ខ្ញុំបាន​ប្រាប់​ទៅ​គាត់​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ​ជា​មួយ​ប្រទេស​ដែល​ កំពុង​មាន​បញ្ហា​ជា​មួយគ្នាដោយសន្តិវិធី កុំយកកម្ពុជាទៅបង្ករឿងជាមួយ។

ចំពោះ ​ខ្ញុំ​គឺ​ស្មោះ​ត្រ​ង់​ជា​មួយ​ជាតិ​ខ្ញុំ ជាមួយព្រះមហាក្សត្រខ្ញុំ និង​ជា​មួយ​ភរិយា​ខ្ញុំ។ ហើយ​ខ្ញុំ​បាន​សួរ​គាត់​ទៀត​ថា ​តើពាក្យដែលគាត់លើកយកមកនិយាយក្នុង Page ខ្ញុំ​នេះ​ជា​គំនិត​ផ្ទាល់​ខ្លួន ឬជាពាក្យណែនាំពីមេដឹកនាំវៀតណាម?”។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលជនជាតិវៀតណាមបានចូល comment ហ្វេស​ប៊ុកសម្ដេចក្នុងលក្ខណៈវាយប្រហារ ដោយ​លើក​ទី១​មាន​បុរស​ជន​ជាតិ​វៀតណាម៕

1

Related Articles

Back to top button
Close
Close