លោក កឹម សុខា នឹងត្រូវ​ជំនុំជម្រះ​ទោស​

សារព័ត៌មាន​ Cambodia News​/
ភ្នំពេញ​ (២៥ សីហា ២០១៦) ៖ សំណុំរឿង​លោក កឹម សុខា ប្រធានស្ដីទី​គណ​បក្ស​​ស​ង្គ្រោះ​ជាតិ ដែល​ជាប់ចោទ​ពីបទ “​បដិសេធ​ក្នុងការ​ចូលខ្លួន​”​ត្រូវបាន​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ ភ្នំពេញ សម្រេច​បញ្ជូនទៅ​បើកសវនាការ​ជំនុំជម្រះ​។​

លិខិត​ជូនដំណឹង ចុះ​ថ្ងៃទី​២៣ ខែសីហា ដែល​ទើបត្រូវ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា លោក ថា​ន់ ឡេង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​​រាជធានី​ភ្នំពេញ បាន​ប្រាប់​មក​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា អាយុ​៦៣​ឆ្នាំ ថា សំណុំរឿង​បាន​ស៊ើបសួរ​ចប់សព្វគ្រប់​ហើយ​ត្រូវបាន​បញ្ជូន​​ទៅ​បើកសវនាការ​ ជំនុំជម្រះ​។​
តែ​ទោះបីយ៉ាងណា រហូតមកទល់​ពេលនេះ តុលាការ​ពុំទាន់​កំណត់​ថ្ងៃ​បើកសវនាការ នៅឡើយ​ទេ ។​
លិខិត​ជូនដំណឹង​នេះ ក៏ត្រូវ​បាន​នគរបាល​ខណ្ឌទួលគោក យកទៅ​បិទ​នៅមុខ​ផ្ទះ​លោក កឹម សុខា ផងដែរ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ៕
4

 

​ ​

Related Articles

Back to top button
Close
Close