គ្រោះថ្នាក់​ចរាចរណ៍​ថកងៃ​ទី​២៤ សីហា ​ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​៤​នាក់​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៥ សីហា ២០១៦) ៖​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៧​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​រងរបួស​ធ្ងន់​៤​នាក់​។ នេះ​បើ​យោងតាម​ការ​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​។

ប្រភព​ ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៥​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង​, រថយន្ដ​ធុន​ធំ​ចំនួន​២​គ្រឿង​។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក​, បត់​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់ (​យប់​៣​នាក់​)​។​

ជាមួយគ្នានេះ​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស​មាន ចំនួន​២,៧៥៨​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១,៤១២​គ្រឿង និង​ពិន័យ​សរុប ចំនួន​១,៣៤៦​គ្រឿង (​ពាក់មួក​សុវត្ថិភាព​បា​ន​ត្រឹមត្រូវ​ក្នុងពេល​បើកបរ ជួយ​ការពារ​អ្នក​ផុតពី​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ និង​ការពារ​ជីវិត​អ្នក​)៕

1

Related Articles

Back to top button
Close
Close