រញ្ជួយ​​ដី​​នៅ​អ៊ីតាលី ​​ស្លាប់​​កើន​​ដល់​ ១៥៩​នាក់​​ហើយ​

សារព័ត៌មាន​​ Cambodia news/

​អ៊ីតាលី (២៥ សីហា ២០១៦) ៖ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ មាន​ករណី​រញ្ជួយ​ដី​នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ីតាលី បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច ១៥៩នាក់ ខណៈ​បណ្តា​ផ្ទះ​នៅ​តំបន់ភ្នំ​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង។

ក្រៅពីនេះ នៅមាន​មនុស្ស៣៦៨នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល បាត់​ខ្លួនគេ​ជឿថា​នៅក្រោម​គំនរ​ថ្ម​មួយចំនួនទៀត។

នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Mattaeo Renzi បាន​អញ្ជើញ​ទៅដល់​កន្លែង​កើត​ហេតុ ​ពោលគឺ​នៅ​ភូមិ Amatrice ដែល​រងគ្រោះ​ខ្លាំង​បំផុត។

មនុស្ស ​រាប់រយ​នាក់​កំពុងស្នាក់នៅ​ក្នុង​តង់ ដែល​អាច​ប្រឈម​នឹង​កា​ររ​ជញ្ជួយ​ជាថ្មី ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​ហាន​ត្រលប់​ទៅកាន់​ផ្ទះសំបែង​វិញ។ តំបន់​ដែល​រង​ការវាយប្រហារ​នេះ នៅក្បែរ​នឹង​ក្រុង L’Aquila ត្រង់​កន្លែង​ដែល​មនុស្ស​ប្រមាណ៣០០នាក់​បាន​ស្លាប់​អំឡុង​ការរញ្ជួយ​ដី​ កាលពី​ឆ្នាំ២០០៩ ៕

2

 

Related Articles

Back to top button
Close
Close