រញ្ជួយដីនៅមីយ៉ាន់ម៉ាស្លាប់ ៤នាក់ និងវត្តជាង ១៨០ខូចខាត
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា (២៥ សីហា ២០១៦) ៖ ក្រុមមន្ត្រីបាននិយាយថា រញ្ជួយដីដ៏ខ្លាំងកម្លាំង៦,៨រិច្ឆទ័របានវាយប្រហារប្រទេសមី យ៉ាន់ម៉ាភាគកណ្តាល កាលពីថ្ងៃពុធ ទី២៤ សីហា ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ចំនួន៤នាក់និងបណ្តាលឱ្យខូចខាតវត្ត ព្រះពុទ្ធយ៉ាងតិចណាស់ចំនួន១៨០នៅទីក្រុង បាហ្គាន (Bagan) ដែលជាទីក្រុងបុរាណដ៏ល្បីល្បាញនេះ។
ក្រុមអ្នកភូគព្ភសាស្ត្រអាមេរិកបាននិយាយថា រញ្ជូយដីនេះក៏បានបង្កការរញ្ជួយនៅទូទាំងប្រទេសជិតខាងរបស់មី យ៉ាន់ម៉ាដែរគឺប្រទេសថៃ ឥណ្ឌា និង បង់ក្លាដែស ដោយបណ្តាលឱ្យពួកអ្នកស្រុកភ័យហើយរត់ចេញពីលំនៅដ្ឋានទៅកាន់ផ្លូវ។
ក្មេងស្រី ២នាក់ បានស្លាប់នៅតំបន់ Magway ជាទីដែលរញ្ជួយដីនេះបានកើតឡើង។ អគារមួយដែលបានដួលរលំនៅទីប្រជុំជនជិតតំបន់នេះបានសម្លាប់បុរស ម្នាក់ និងបណ្តាលឱ្យស្ត្រីម្នាក់រងរបួស៕