កូរ៉េ​ខាង​ជើង​​គំរាម​​វាយ​ប្រហារ​​ដោយ​​អាវុធ​​នុយ​ក្លេអ៊ែ​រ​​លើ​​​​សហ​រដ្ឋ​​អាមេរិក​ និង​​កូរ៉េ​ខាង​ត្បូង​

សារព័ត៌មាន​ Cambodia News/

កូរ៉េខាងជើង (២៣ សីហា ២០១៦) ៖ កាលថ្ងៃចន្ទម្សិលមិញកូរ៉េខាងជើងបានថ្កោលទោស ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយ​រដ្ឋ​ឯក​កោ​មួយ​នេះ​ថែម​ទាំងបានគំរាមវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរស្វ័យការពារទៀតផង។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធ យោធាប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ ជាហេតុនាំឲ្យមានការព្រមានសងសឹកពីកូរ៉េខាងជើង ខណៈដែលមានភាពតានតឹងកើនឡើងបន្ថែមទៀត ក្រោយមន្ត្រីទូតជាន់ខ្ពស់មួយរូបរបស់ទីក្រុងព្យុងយ៉ាង បានរត់មកជ្រកកោននៅប្រទេសកូរ៉េខាងត្បូង។​

ទោះបីជាយ៉ាងណាក៏ដោយអ្នកនាំពាក្យកងទ័ពប្រជាជនកូរ៉េ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ KRT ថា ចាប់ពីពេលនេះតទៅកងទ័ពកូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ ក្នុងការវាយបកមកលើគូសត្រូវដែលពាក់ព័ន្ធនឹងសមយុទ្ធយោធា Ulchi Freedom Guardian ៕

1

Related Articles

Back to top button
Close
Close