បំផ្ទុះគ្រាប់បែកក្នុងរោងការ ស្លាប់មនុស្សជាង ៥០នាក់
សារព័ត៌មាន Cambodia News/
ទួគី (22 សីហា 2016) ៖ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីទួគី បានឲ្យដឹងថា មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ដែលបានប្រព្រឹត្តទៅនៅក្នុងស្រុក Sahinbey នៃខេត្ត Gaziantep ភាគខាងត្បូងប្រទេសទួគី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥១នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍លោក Recep Tayyip Erdogan បានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកនោះមានអាយុចន្លោះពី១២ឆ្នាំទៅ១៤ឆ្នាំ ដែលបានបង្កឲ្យមនុស្សចំនួន៦៩នាក់រងរបួស ក្នុងនោះមានមនុស្ស១៧នាក់រងរបួសធ្ងន់។
ការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកនេះ គឺត្រូវបានធ្វើឡើងដោយ បណ្តាញក្រុមរដ្ឋអ៊ីស្លាម ISIS៕