នៅឥណ្ មនុស្សឡើងជិះរថភ្លើងយ៉ាងវេទនាបែបនេះ
សារព័ត៌មាន Cambodia News/
ឥណ្ឌា (១៩ សីហា ២០១៦) ៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋឥណ្ឌាដែលទៅធ្វើនៅទីក្រុង ជាពិសេសអ្នកដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវដែក បានធ្វើឲ្យពិភពលោកមានការរន្ធត់ចិត្ត ព្រោះតែឃើញពួកគេដង្ហើមគ្នាឡើងជិះទាំងរថភ្លើងពុំទាន់ឈប់ស្រួលបួលផង ។
ជាក់ស្តែង វីដេអូថ្មីមួយបានបង្ហាញឲ្យឃើញរថភ្លើង១ខ្សែ នៅក្នុងទីក្រុង Mumbai បានបើកចូលស្ថានីយ៍សន្សឹមៗ ខណៈស្ត្រីរាប់រយនាក់កំពុងឈរណែនតាន់តាប់ ដើម្បីឡើងជិះ ។ ពិតជាគួរឲ្យអាសូរណាស់ គ្រាន់តែរថភ្លើងបង្អង់ល្បឿនពុំទាន់ឈប់ស្រួលបួលផង ពួកគេបានហក់ចូលតាមទ្វានីមួយយ៉ាងលឿន និងដង្ហើមរុញគ្នាសម្រុកចូលគួរឲ្យគ្រោះថ្នាក់ ព្រោះតែខ្លាចគ្មានកន្លែងអង្គុយ ៕