ដោយសារ​ជំងឺ ប្រធានាធិបតីអំពាវនាវឲ្យ​ឈប់​ថើប

លោក Yoweri Museveni ប្រធានាធិបតីនៃប្រទេស អ៊ូហ្គាន់ដា (Uganda) ស្ថិតនៅ ភាគខាងកើតនៃទ្វីបអាហ្វ្រិកបានអំពាវនាវតាមទូរទស្សន៍នាថ្ងៃនេះ ឲ្យប្រជាជនចៀសវាងការប៉ះពាល់គ្នា ដោយរួមទាំងការចាប់ដៃ និងថើបផងដែរ ដើម្បីបង្ការការឆ្លងមេរោគឈ្មោះ Ebola ដែលជាមេរោគឆ្លងខ្លាំងបំផុត ហើយដែលត្រូវបានគេបានជឿថា បានសម្លាប់មនុស្សអស់ ១៤ នាក់មកហើយនៅពីរបីសប្ដាហ៍កន្លងមកនេះ។
បណ្ដាញសារព័ត៌មាន ABC បានរាយការណ៍ថា ជំងឺដែលគ្មានថ្នាំព្យាបាល និងគ្មានថ្នាំចាក់បង្ការនោះអាចសម្លាប់មនុស្សប្រមាណជា ៩០ ភាគរយតែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយថា ប្រជាជននៅក្នុងខេត្ត Kibaale របស់ប្រទេស អ៊ូហ្គាន់ដា ដែលជាខេត្តបានកើតមានជំងឺឆ្លងនេះបានភ័យស្លន់ស្លោ ហើយនាំគ្នាទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

លោកប្រធានាធិបតីYoweri Museveni បាននិយាយថា មន្រ្តីសុខាភិបាលកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកពីមូលហេតុនៃមេរោគឆ្លងនេះ៕ ប្រែសម្រួលដោយ Cambodia News

Related Articles

Back to top button
Close
Close