រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ពី​ក្រុមឧ​ទ្ទាម ​ISIS​ ជា​លើកដំ​បូង​

សារព័ត៌មាន​​ Cambodia News/

រុស្ស៊ី (១៩ សីហា ២០១៦) ៖ រុស្ស៊ីដែលជាខ្នងបង្អែកធំបំផុតសម្រាប់រដ្ឋាភិបាល Bashar al-Assad ក្នុងសង្គ្រាមប្រឆាំងក្រុម ISIS នៅស៊ីរី ពេល​នេះ​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ដោយ​សមាជិក​ក្រុម​ឧទ្ទាម​នេះ ​ជា​លើក​ដំបូង​ហើយ ​ដោយ​វាកើតឡើងនៅរដ្ឋធានី Moscow នៃប្រទេសរុស្ស៊ីតែម្ដង ។

យោងតាមសារព័ត៌មានក្នុងស្រុករុស្ស៊ី នៅថ្ងៃពុធនេះ បុរស២នាក់ត្រូវគេឃាត់ខ្លួននៅប៉ុស្តិ៍ប៉ូលិសចរាចរណ៍ លើផ្លូវហាយវ៉េ Schyolkovskoye នៃ​ភាគឦ​សាន​ទី​ក្រុង ​Moscow​ ហើយ​បុរសទាំង២នាក់នោះ បានវាយប្រហារមកលើមន្ត្រីប៉ូលិសវិញ ដោយប្រើកាំភ្លើង និងពូថៅ ។ចុងក្រោយ អ្នកទាំង២នោះ ត្រូវ​ប៉ូលិស​បាញ់​របួស ​ដោយមានម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតចុះចាញ់ បន្ទាប់ពីត្រូវរបួសធ្ងន់ ដោយឡែកប៉ូលិសដែលរងគ្រោះក្នុងហេតុការណ៍នោះ ក៏​ត្រូវ​បា​ន​គេរាយ​ការណ៍​មក​ថា ​បានរងរបួសផងដែរ ដោយមានប៉ូលិសម្នាក់ត្រូវរបួសធ្ងន់ ។

ក្រោយកើតហេតុ ភ្នាក់ងារព័ត៌មាន Amaq ដែលត្រូវបានគេស្គាល់ថា ជាសារព័ត៌មានរបស់ ISIS ប្រើសម្រាប់ប្រកាសទទួលខុសត្រូវលើការវាយប្រហារនានានោះ បានផ្សាយថា បុរសទាំង២នាក់នោះ ជាសមាជិកក្រុម ISIS ហើយក្នុងពេលវាយប្រហារ អ្នកទាំង២ក៏បានស្រែកថា វា​ជា​ការ​សង​សឹក​ចំពោះ​អ្នក​ដែល​សម្លាប់​បង​ប្អូន​យើង​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់ដែរ ៕

1

 

Related Articles

Back to top button
Close
Close