ពិភ​ពលោក​កំពុង​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ​ចំពោះ​ក្មេង​ប្រុស​ស៊ីរី​ម្នាក់​​

សារព័ត៌មាន​​ Cambodia News/

អន្តរជាតិ (១៩ សីហា ២០១៦) ៖ រូបថត១សន្លឹកបានអង្រ្គួនបេះដូងអ្នកលេងអ៊ីនធើរណេត ឲ្យក្តុកក្តួលអារម្មណ៍ស្ទើរស្រក់ទឹកភ្នែក ខណៈ​បាន​ឃើញ​រូប​ថតរបស់ក្មេងប្រុសស៊ីរីម្នាក់ ដែលបានរងរបួសពេញខ្លួន ដោយសារលទ្ធផលនៃភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃច្រើនឆ្នាំមកនេះ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសឈ្មោះ Omran Daqneesh អាយុ ៥ ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​រ​ពេទ្យ​ទាំង​របួស​ពេញ​ខ្លួន​ប្រាណ ក្រោយរូបគេរងទទួលពីការវាយប្រហារតាមដែនអាកាស នៅក្នុងទីក្រុង Aleppo កាលពីថ្ងៃទីពុធ កន្លងទៅនេះ ។

ប្រភពបន្តថា Omran Daqneesh គឺជាក្មេងប្រុសម្នាក់ ក្នុងចំណោមក្មេងប្រុស ៥ នាក់ ផ្សេងទៀត ដែលត្រូវបានរងរបួស ដោយ​ការ​វាយ​ប្រហារ​តាម​ដាន​អាកាសទៅលើរបប Bashar al-Assad នៅក្នុងតំបន់ជិតខាង Qterji នៃទីក្រុង Aleppo ៕

1

 

 

Related Articles

Back to top button
Close
Close