ចោរ​ប្លន់​ទូរស័ព្ទ​ម្សិល​មិញបា​ញ់​សម្លាប់​ខ្លួន​ឯង​​ក្នុង​​បន្ទប់​​ទឹក​​ (មានវីដេអូ)

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៩ សីហា ២០១៦) ៖ ជនសង្ស័យ ដែលបានធ្វើសកម្មភាព ភ្ជង់​ប្លន់​ទូរស័ព្ទ​ដៃអ​ស់​ចំនួន​៧​គ្រឿង​ពីហាង​លក់​ទូរ​ស័ព្ទដៃ “លឹម ហាវ” ទាំងកណ្តាលថ្ងៃត្រង់ម្សិលមិញ ឥលូវ​នេះ​បាន​បាញ់​សម្លា​ប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ទឹក​នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។

ការបាញ់​សម្លាប់​ខ្លួន​ឯង​នេះ​ បន្ទាប់ពីមានការឡោមព័ទ្ធចាប់ខ្លួនពីក្រុមសមត្ថកិច្ច ដែល​ប្រតិបត្តិ​ការ​ឡោមព័ទ្ធ​ចាប់​នេះ​ធ្វើ​ឡើង​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ពេលកម្លាំងសមត្ថកិច្ចត្រៀមចូលទៅចាប់ខ្លួនជនសង្ស័យ ស្រាប់​តែ​លឺ​សម្លេង​ស្នូរ​កាំភ្លើង ហើយពេលចូលទៅមើល ក៏ប្រទះឃើញជនសង្ស័យស្លាប់បាត់បង់ជីវិត ដោយ​មានឈាមប្រឡាក់ពេញខ្លួន៕

Capture

Related Articles

Back to top button
Close
Close