រដ្ឋាភិបាល​​សម្រេច​​ប្រគល់​ដី​ឃ្លាំង​រដ្ឋ​ ជូន​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​តាកែវ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ដីដែលជាកម្មសិទ្ធិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរពាណិជ្ជកម្ម ខែត្រ តាកែវ ត្រូវបាន រដ្ឋាភិបាលសម្រេចប្រគល់ និង ចេញប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋ ៣១ គ្រួសារ​គ្រប់​គ្រង​ជា​កម្ម​សិទិ្ធផ្ទាល់ខ្លួន

នេះបើតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចេញផ្សាយឱ្យដឹង ហើយដែល ទទួលបាននៅថ្ងៃទី១៨សីហានេះ។

ប្រភពដដែលឱ្យដឹងទៀតថា ការប្រគល់កម្មសិទ្ធិដីជូនពលរដ្ឋ ៣១ គ្រួសារនៅខែត្រតាកែវនេះ គឺយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅ ខែត្រ តាកែវ កាលពីថ្ងៃ ១៦ សីហាកន្លងមក។

សេចក្ដីជូនដំណឹងដដែល ក៏តម្រូវឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លុប​ដី​ឃ្លាំង​ដែល​ស្ថិត​នៅក្រោមការគ្រប់គ្រងរបស់មន្ទីរពាណិជ្ជកម្ម ខែត្រតាកែវ ចេញពីបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ ផងដែរ៕

2

Related Articles

Back to top button
Close
Close