ក្រោយ​រឿង​អាស្រូវ​កូន​ស្រី​បែក​ធ្លាយ ​លោក ​អូបាម៉ា ​​នាំ​កូន​ស្រី​ទៅ​លំហែកាយ ​​

សារប័ត៌មាន​ Cambodia News/

អាមេរិក (១៨ សីហា ២០១៦) ៖ បន្ទាប់ពីធ្លាយរឿងអាស្រូវកូនស្រីវ័យ ១៨ របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ( Barack Obama ) នាង ម៉ាលា អូបាម៉ា ( Malia Obama ) នៅ​ក្នុង​បណ្ដាញ​ទំនាក់​ទំនងសង្គមកាលពីដើមខែសីហានេះរួចមក លោក បារ៉ាក់ អូបាម៉ា ក៏​បាន​នាំ​កូន​ស្រី​ខ្លួន​រូប​នោះ​ទៅ​លំហែ​កាយ​តាម​ដងផ្លូវក្បែរកន្លែងរស់នៅរបស់លោក ដែលនេះជាទម្លាប់ធម្មតារបស់គ្រួសារលោកប្រធានាធិបតីរូបនេះ ។

យោងតាមសារខ្លីមួយនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ដែលសរសេរចេញពីសេតវិមានបានឲ្យដឹងថា «ពេលនេះលោកប្រធានាធិបតី និង កូនស្រី ម៉ាលា អូបាម៉ា នាំគ្នាដើរលំហែរយៈពេលខ្លីមួយនៅលើដងផ្លូវក្បែរកន្លែងរស់នៅរបស់ពួកគេ» ។

សម្រាប់សារខ្លីនេះត្រូវបានបង្ហាញក្រោយធ្លាយវីដេអូអាស្រូវរបស់នាង ម៉ាលា អូបាម៉ា ដោយបង្ហាញពីសកម្មភាពជក់បារីនៅក្នុងព្រឹត្តិការប្រគុំតន្ត្រី Lollapalooza ដែលបានរៀបចំឡើងកាលពីដើមខែ សីហា ឆ្នាំ ២០១៦ កន្លងទៅនេះ ៕

1 2

 

 

Related Articles

Back to top button
Close
Close