សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ សីហា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក ( យប់ ១លើក ) បណ្តាលអោយមនុស្សស្លាប់ ២នាក់ ( ប្រុស ) រងរបួសធ្ងន់ ៤នាក់ ( ប្រុស ) និងរបួសស្រាល ១នាក់ ( ប្រុស ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៨គ្រឿង រួមមាន ម៉ូតូ ចំនួន ៤គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង យានផ្សេងៗ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក ( ស្លាប់ ១នាក់ ) , មិនគោរពសិទ្ធិ ២លើក ( ស្លាប់ ១នាក់ ) , និងមិនប្រកាន់ស្តាំ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៦នាក់ ( យប់ ២នាក់ ) ៕