​​បំផ្ទុះ​​គ្រាប់​​បែក​រថយន្ត​អត្តឃាត​នៅ​ជិត​ប៉ុស្តិ៍​នគរបាល​ទួរគី​ ​​៣​​នាក់​​ស្លាប់ ​និង​​ ៤០​​នាក់​​រង​​របួស​​

សារព័ត៌មាន​​ Cambodia News/

ទួរគី (១៨ សីហា ២០១៦) ៖ មនុស្ស ៣នាក់បានស្លាប់ និង ៤០នាក់រងរបួស នៅ​ពេល​រថ​យន្ត​បង្កប់​គ្រាប់​បែក​មួយ​គ្រឿង​បានផ្ទុះជិតប៉ុស្តិ៍នគរបាលក្នុងភាគខាងកើតខេត្ត Van របស់​ប្រទេស​ទួរ​គីជិត​ព្រំដែន​ប្រទេស​អ៊ីរ៉ង់កាលពីថ្ងៃពុធម្សិលមិញ។

នគរបាល និងរថយន្តសង្គ្រោះត្រូវបានគេឃើញកំពុងប្រញាប់ ទៅ​កាន់​កន្លែង​កើត​ហេតុ​តាម​រូបភាព​វីដេអូលើកញ្ជក់ទូរទស្សន៍ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Dogan DHA របស់ទួរគី។

ការផ្ទុះនេះបានដាក់គោលដៅ លើប៉ុស្តិ៍មួយដែលជាកន្លែង សម្រាប់ស្នាក់នៅរបស់នគរបាល។ ប្រភពដដែលនិយាយថា គេនៅមិនទាន់ច្បាស់ភ្លាមៗទេថា មាននគរបាល និង​ជន​ស៊ីវិល​ប៉ុន្មាន​នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ និងអ្នករបួសទាំងនោះទេ៕

1 2

 

Related Articles

Back to top button
Close
Close