​​ប្រឡង​​បាក់​​ឌុ​ប​​ឆ្នាំ​​នេះ អ្នក​​សង្កេត​ការណ៍​​មាន​​ជិត​​៤.០០០​​នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៨ សីហា ២០១៦) កាល​ពីរ​សៀល​ថ្ងៃ​ទី​១៧​ខែសីហា​​មាន​ការ​ជួប​អ្នក​សង្កេត​ការណ៏​ស្ម័គ្រ​ចិត្ត​សម្រាប់​ការ​ប្រលងស​ញ្ញាប័ត្រ​ទុត​យិភូមិនា​សម័យ​ប្រលង​ថ្ងៃ​ទី​២២​-​២៣​ខែសីហា​ឆ្នាំ​២០១​៦​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

នៅក្នុងឱកានោះដែរឯកឧត្តមហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បាន​មាន​ប្រសាសន៏​លើក​ឡើង​ថា ការ​ចូល​រួម​អ្នក​សង្កេត​ការណ៏នៅ​ឆ្នាំ​នេះ​ក្រសួង​អប៎​រំ​និង​អនុវត្ត​ឲ្យ​ស្រប​តាម​ស្តង់​ដារ​ប្រលង​មានកំរិតខ្ពស់និងល្អប្រសើរជាងឆ្នាំមុនៗដែលជាកំណែទម្រង់វិស័យអប់រំ

ឯកឧត្តមរដ្ឋមន្ត្រីបាន​អះ​អាង​ធានា​ថា ​វិញ្ញា​សារ​ប្រលង​ទាំង៧​មុខ​សម្រាប់ស​ម័យ​ប្រលង​នា​ថ្ងៃ​ទី​២២​-​២៣​ខែ​សីហា​ឆ្នាំ២០១៦​សប្តាហ៌​ខាង​មុខ​និង​មិន​ឲ្យ​មាន​ការ​បែក​ធ្លាយ​វិញ្ញា​សារ​ឬ​ផ្សព្វ​ផ្សាយ​វិញ្ញា​សារប្រលងតាមបណ្តាញហ្វេសបុក អ៊ីនធឺណេត ឬមាន​ការ​បែក​ធ្លាយ​វិញ្ញា​សារមុ​ន​ពេល​ប្រលងឬនៅតាមៗមណ្ឌលប្រលង។

ឯកឧត្តមរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រសួងអប់រំនឹងធ្វើការពង្រឹងកាន់តែខ្លាំងថែមទៀត ចំពោះ​វិន័យ ​និងបទបញ្ញត្តិ គឺ​មិន​អនុញ្ញាត​ឲ្យយក​សំដៅឯកសារចូល និង​មិន​ឲ្យ​យក​គ្រឿង​អេ​ឡិច​ត្រូនិច​និងទូរស័ព្ទ ចូល ក្នុងប​ន្ទប់​ប្រឡង​និង​មិនឲ្យប្រលងជំនួសទេ នឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ ហើយ​អ្នក​ដែល​ឲ្យ​គេ​ប្រលង​ជំនួស​ក៏ធ្លាក់ដែរ និងមិនឲ្យប្រលងក្នុងរយៈមួយឆ្នាំទៀត៕

Capture

 

Related Articles

Back to top button
Close
Close