សម្តេចតេជោ ដាស់តឿនមន្ត្រីអោយជៀសវាងការប្រើវប្បធម៌នាហ្មឺននិយម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ សីហា ២០១៦) ៖ តាមរយៈសារនៅលើទំព័រហ្វេសប៊ុក ដែលបានបង្ហោះនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះថា សម្ដេចតេជោបានលើកឡើងថា “មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់ឲ្យអស់នូវភាពអសកម្មនានា ត្រូវជៀសវាងការប្រើវប្បធម៌នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្កិ៣ កូនឬប្រពន្ឋស័ក្កិ៤”។
បើតាមទំព័រ Facebook របស់សម្តេចតេជោ ក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីក្នុងខេត្តតាកែវ ដោយមិនមានវត្តមានឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាប្រធានក្រុមការងារចុះជួយខេត្តតាកែវ នាថ្ងៃម្សិលមិញនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានរំលឹកដល់មន្ត្រីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀនដើម្បីផ្តល់ភាពកក់ក្តៅ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ (សំបុត្រកំណើតអត្តសញ្ញាណប័ណ្ណ ប័ណ្ណកម្មសិទ្ធិដីធ្លី) និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋបានលឿន សមស្រប និងមានប្រសិទ្ឋភាព៕