​ខឹង​​ខាង​​ស្រី​​មាន​​ក្លិន​​ខ្លួន​​ស្អុយ​​ពេក​​ វាយ​​ហើម​​មុខមា​​ត់​​

សារព័ត៌មាន​​ Cambodia News/

ពោធិ៍សាត់ ( ១៥ សីហា ២០១៦) ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណី​ហិង្សា​ដោយ​ចេតនា បន្ទាប់ពីជនរូបនេះ បានវាយនារីរងគ្រោះដោយដៃ ហើម​មុខ​ហើម​មាត់រងរបួសធ្ងន់  ​ដោយ​សារនារីរងគ្រោះ មានក្លិនខ្លួន លាយ​ឡំ​ជា​មួយ​ក្លិន​លាមក។

នគរបាលរដ្ឋបាលប៉ុស្តិ៍ផ្ទះព្រៃ បានឲ្យដឹងថា ជនសង្ស័យដែល ត្រូវបានឃាត់ខ្លួន មានឈ្មោះ ថន ថៃ ភេទប្រុស អាយុ២៨ឆ្នាំ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ទិត្យ សំរួន ភេទស្រី អាយុ២៨ឆ្នាំ ដូចគ្នា អ្នកទាំងពីររស់ភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

​នគរបាលរដ្ឋបាលប៉ុស្តិ៍ផ្ទះព្រៃ ​បានបន្តថា ជនសង្ស័យ​ និង​នារីរង​គ្រោះ​រស់​នៅ​ជា​មួយ​គ្នា​​ និង​ដេកនៅជាមួយគ្នា នៅយប់ថ្ងៃកើតហេតុ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ជន​សង្ស័យ​បាន​ផឹក​ស្រា​ស្រវឹង​ ហើយបានមក ណែប​និត​នារី​រង​គ្រោះ​​តែ​ដោយ​សារ​នារីរង​គ្រោះ​ក្លិន​ខ្លួន​​ ជន​សង្ស័យ​បាន​វាយ​នារីគ្រោះ​បណ្តាយ​ឲ្យ​ហើម​មុខ​ហើម​មាត់​រងរបួស​ធ្ងន់៕​

Capture

 

Related Articles

Back to top button
Close
Close