អតីត​​ប្រធាន​​មន្ទីរ​​សុខាភិបា​ល​​រាជ​ធានី​​ភ្នំពេ​ញ ទ​ទួល​​បាន​​តណែង​​ថ្មី​​​

សារព័ត៌មាន​ Cambodia News/​
ភ្នំ​ពេញ (១៥ សីហា ២០១៦) ៖ យោង​តាម​ការចុះផ្សាយ​របស់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​​បាន​ឲ្យ​ដឹង​ថា លោក ​សុខ សុគន្ធ អតីត​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាដក​ដំណែង​នោះ ត្រូវបាន​រដ្ឋាភិបាល​ស​ម្រេច​តែងតាំង​តំណែង​ថ្មី ជា​អគ្គាធិការរង​នៃ​ក្រសួងសុខាភិបាល​។​

​កាល​ពី​ថ្ងៃទី​១៣ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន ​ បាន​ទូរ​សព្ទ​ទៅកាន់​ស្ថានីយ​វិទ្យុ ABC ដោយបាន​ប្រកាស​ដកតំណែង​លោក សុខ សុគន្ធ បន្ទាប់ពី​រូបលោក​បាន​ទៅ​ចាប់​រថយន្ត​សង្គ្រោះ​របស់​ស្ថានីយ​វិទ្យុ​មួយ​នេះ ពេល​កំពុង​ដឹក​ភេសជ្ជៈ ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ​។​
សូមបញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការចាប់​រថយន្ត​សង្គ្រោះ​ពី​សំណាក់​មន្ទីរ​សុខាភិបាល គឺជា​រឿង​ត្រឹមត្រូវ​តាមច្បាប់ តែ​បានធ្វើ​ផ្ទុយ​ពី នីតិវិធី ដោយ​មិនបាន​សុំ​ការ​ដីការ ឬ​ការអនុញ្ញាត​ពី​តុលាការ​នោះឡើយ​។ បើទោះបីជា​យ៉ាងណា សម្តេច​តេ​ជោ​ថា ការសម្រេច​ដក​ប្រធាន​មន្ទីរ​សុខាភិបាល គឺជា​រឿង​លំបាក​មួយ​សម្រាប់​សម្តេច ព្រោះ​ខ្នងដៃ​និង​បាតដៃ​សុទ្ធតែជា​សាច់​ដូចគ្នា​៕​
4

Related Articles

Back to top button
Close
Close