ប៉ូលីស​​ថៃ​​រក​ឃើញ​​គ្រាប់​បែក​​មិនទាន់​​ផ្ទុះ​​៥​គ្រាប់ ​ក្រោយ​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ជា​​បន្ត​បន្ទាប់​​

សារព័ត៌មាន​ Cambodia News/
ថៃ (១៥ សីហា ២០១៦) ៖ កាលពីចុង​សប្ដាហ៍​កន្លងទៅនេះ ប៉ូលិស​ថៃ បាន​រកឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​ចំនួន​៥​គ្រាប់​និង​បាន​បំផ្លាញចោល​ នៅពេលដែល​ក្រុម​អ្នក​វាយប្រហារ​មួយ​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​នោះ បានធ្វើការ​វាយប្រហារ​ដោយ បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​នៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ថៃ កាលពី​ចុង​សប្តាហ៍​មុន​។​

​ការវាយប្រហារ​នេះ​បានកើត​ឡើង​តែ​ប៉ុន្មាន ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រជាជន​ថៃ​បាន​បោះឆ្នោត​គាំង​រដ្ឋធម្មនុញ្ញ ដែល​គាំទ្រ​ដោយ​ពួកយោធា​ដែល​បាន​ដណ្តើម​អំណាច​កាលពី​ឆ្នាំ​២០១៤ ដោយ​ការធ្វើ​រដ្ឋប្រហារ​។​
មិនមាន​ក្រុម​ណាមួយ​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ទាំងនេះ​ទេ​។  ប៉ូលីស​ថៃ បាន​និយាយថា ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​និង​សកម្មភាព​លួច​ដុត​​ បំផ្លាញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ ដោយបាន​សម្លាប់​មនុស្ស​ចំនួន​៤​នាក់​និង​មនុស្ស​៣៥​នាក់​​ដែល​រួមទាំង​ ជនបរទេស​ច្រើន​នាក់​ផងដែរ​នោះ បាន​រងរបួស នៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ល្បី​បំផុត​មួយចំនួន​នៅ​ប្រទេស​ថៃ​ ភាគខាងត្បូង​៕
2 3

Related Articles

Back to top button
Close
Close