ស្លាប់ម្នាក់ រងរបួស ១៩នាក់ក្នុងការបំផ្ទុះគ្រាប់នៅតំបន់ទេសចរណ៍ថៃ
សារព័ត៌មាន Cambodia News/
ថៃ (១២ សីហា ២០១៦) ៖ ប៉ូលិសថៃបាននិយាយថា គ្រាប់បែកចំនួន២គ្រាប់បានផ្ទុះនៅទីប្រជុំជនរមណីយដ្ឋានទេសចរណ៍ហួហ៊ីន (Hua Hin) ជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយនៅភាគខាងត្បូងនៃទីក្រុងបាងកក កាលពីល្ងាចព្រហស្បតិ៍ បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់និងមនុស្ស១៩នាក់រងរបួស ដោយរួមទាំងជនបរទេសច្រើននាក់ផងដែរ ។
គ្រាប់បែក២គ្រាប់នេះបានផ្ទុះដោយឡែកពីគ្នានៅជិតភោជនីយដ្ឋានមួយ នៅសង្កាត់ដែលមានហាងលក់ដូរច្រើននៅទីប្រជុំជនឆ្នេរសមុទ្រដ៏មាន ប្រជាប្រិយភាពនេះ បណ្តាលឲ្យស្ត្រីថៃម្នាក់ស្លាប់ និងជនបរទេស៧នាក់បានស្ថិតនៅក្នុងចំណោមអ្នករងរបួសចំនួន១៩នាក់នេះ។
ក្រុមមន្ត្រីប៉ូលិសបាននិយាយថា ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតដើម្បីរកមូលហេតុនៃការបំផ្ទុះនេះ៕