បុរស​​​ម្នាក់​​ខឹង​​សំលេង​​​រំខាន​​​ពេក​​​គប់​​គ្រាប់បែ​ក​​ចូល​​ហ្វូង​មនុស្ស​​កំពុង​​ដង្ហែ​ក្បូន

សារព័ត៌មាន​ Cambodia News/

ជប៉ុន (១១ សីហា ២០១៦) ៖ មនុស្សយ៉ាងតិច ១៥ នាក់ រងរបួស ក្នុង​អំឡុង​ពេល​ដង្ហែក្បូនមួយ ក្រោយ​បុរស​ម្នាក់​ដែល​ស្អប់​ភាពសំលេងរំខាន បាន​គប់​គ្រាប់​បែក​ចូល​ហ្វូងមនុស្ស មុន​ពេល​សម្លាប់​ខ្លួនឯង ។

ប៉ូលីសក្នុងទីក្រុងតូក្យូ និយាយថា បុរសអាយុ ៦៨ ឆ្នាំ ដែល​មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​បាន បានត្អួញត្អែរអំពីសម្លេងអ៊ូអរចេញពីក្បូនដង្ហែបុណ្យមួយ មុនពេលគប់គ្រាប់បែក ។

មនុស្សនៅកន្លែងបានប្រាប់ប៉ូលីសថា គ្រាប់​បែក​ត្រូវ​បាន​គប់​ចេញ​ពី​បង្អួច​ផ្ទះ​ល្វែង​មួយ ។ ប៉ូលីស និងក្រុមពន្លត់អគ្គីភ័យ ដែលបានបំបែកចូលផ្ទះល្វែងនោះ បាន​រក​ឃើញ​ជនសង្ស័យចងកនឹងខ្សែពួរពីពីពិដានផ្ទះ ៕

b

 

Related Articles

Back to top button
Close
Close