រថយ​ន្ត​ក្រុង​ដឹក​អ្នកកាសែត ​និង​គណៈ​កម្មការ​ កីឡាអូ​ឡាំពិ​ក​ ត្រូវ​គេលួច​បាញ់ប្រ​ហារ​

សារព័ត៌មាន​​ Cambodia News/

ប្រេស៊ីល (១០ សីហា ២០១៦) ៖ រថយន្តក្រុងមួយគ្រឿង ត្រូវបានគេអះអាងថា ជារថយន្តក្រុងដឹកអ្នកកាសែត និងគណៈ​កម្មការ​នៃ​ព្រឹត្ត​ការណ៍​អូឡាំពិ​ក​នៅ​ប្រទេស​ប្រេស៊ីល បានរងការវាយប្រហារដោយគ្រាប់កាំភ្លើងនៅក្នុងអំឡុងពេលធ្វើដំណើរតាមដងផ្លូវ តែសំណាងល្អគ្មានអ្នករបួសធ្ងន់ធ្ងរ ឬបាត់បង់ជីវិតនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែសីហា ២០១៦ វេលាម៉ោង១២:៥០នាទី រំលងអាធ្រាត នៅត្រង់ចំនុចតាមដងផ្លូវក្បែរទីលានប្រកួត ព្រឹត្ត​ការណ៍​អូឡាំ​ពិក។ 

យោងតាមប្រភពបានបញ្ជាក់ឲ្យដឹងថា អ្នកធ្វើដំណើរនៅក្នុងរថយន្តក្រុង សុទ្ធសឹងតែជាអ្នកកាសែត និងគណៈកម្មការ ដែល​ទើប​វិល​ត្រលប់​មក​ពី​ធ្វើ​ការ​ងា​រ​របស់​ខ្លួន ក្នុងការប្រកួតវិញ្ញាសារបាល់បោះនារី នៃកីឡាអូឡាំពិក។

បន្ទាប់ពីពួកគេទទួលរងនូវការបាញ់ប្រហាររួចមក  ពួក​គេ​ត្រូវ​បាន​បញ្ជូ​ន​មក​កាន់ម​ជ្ឈ​មណ្ឌល​សារ​ព័ត៌​មាន​វិញ​ភ្លាមៗ​ ដែល​មាន​ទី​តាំង​នៅ​កន្លែង​ប្រកួត​ព្រឹត្ត​ការណ៍​អូឡាំពិក  ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗទៀតកើតមានឡើង។

យ៉ាងណាមិញ មូលហេតុយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយ ដោយស្ថិតនៅក្នុងការសង្ស័យថា អាចជាករណីឃាតកម្មលក្ខណៈបុគ្គល ឬ​ជា​ករណី​ភេរ​វកម្​មក៏អាចថាបាន៕

2 1 3 4 5

 

Related Articles

Back to top button
Close
Close