ភ្ញៀវទេសចរនៅថៃអាចនឹងទទួលបានស៊ីមកាតតាមដានទីតាំង
សារព័ត៌មាន Cambodia News/
ថៃ (១០ សីហា ២០១៦) ៖ ប្រទេសថៃអាចផ្តល់ឲ្យភ្ញៀវទេសចរបរទេសទាំងអស់ជាមួយនឹងស៊ីមកាតតាមដានទីតាំងស្ថិតក្រោមផែនការប្រកាសនៅថ្ងៃអង្គារដោយនិយតករទូរគមនាគមន៍ដែល បានបដិសេធថាគម្រោងនេះគឺជាការលុកលុយនៃឯកជនភាព។
ព្រោះតែល្បីឈ្មោះដោយសាប្រាសាទនិងឆ្នេរសមុទ្រត្រូពិច ប្រទេសនេះគឺជាតំបន់ទេសចរណ៍សកលដ៏ធំមួយដោយភ្ញៀវទេសចរប្រមាណ៣២លាននាក់ត្រូវបានគេរំពឹងថានឹងមកដល់ក្នុងឆ្នាំ២០១៦ហើយឧស្សាហកម្មនេះមានចំនួនប្រហែលមួយភាគដប់នៃសេដ្ឋកិច្ច។
ប៉ុន្ដែជនបរទេសមួយចំនួនតូចបានធ្វើខុសច្បាប់ហើយមេដឹកនាំយោធារបស់ប្រទេសនេះដែលបានរឹបអូសអំណាចកាលពីពីរឆ្នាំកន្លងមកបានប្តេជ្ញាថានឹងបង្ក្រាបលើអ្នកដែលស្នាក់នៅលើសទិដ្ឋាការឬប្រព្រឹត្តបទឧក្រិដ្ឋ ។ សំណើដើម្បីតាមដានភ្ញៀវទេសចរបរទេសនេះគឺបានមកពីគណៈកម្មការផ្សព្វផ្សាយនិងទូរគមនាគមន៍ជាតិរបស់ប្រទេសថៃ (NBTC) ៕