ក្រសួង​ព័ត៌​មាន​នឹង​រៀប​ចំសិក្ខាសា​លាស្តីពី​ និតិ​វិធី​និង​ច្បាប់​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៣០​ ​​សីហា ​ខាង​មុខ​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ (១០ សីហា ២០១៦) ៖ ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលាស្តីពី និតិវិធីនិងច្បាប់បោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ខាងមុខ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារិទ្ធ បានបញ្ជាក់នៅក្នុងលិខិតផ្ញើរជូនប្រធានមន្ទីរព័ត៌មានរាជធានីខេត្ត ក៏ដូចជាម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាង​ហ្វាង​សារ​ព័ត៌​មាន​ និង​គេហ​ទំព័រ​ក្នុង​ស្រុកនានា ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់អោយ មន្ត្រីព័ត៌មាន អ្នកសារព័តមាន និងពិធីករ ពិធីការនី បាន​ស្វែង​យល់​ជ្រួត​ជ្រាប​អំពី​នី​តិ​វិ​ធីច្បាប់បោះឆ្នោត និងបទបញ្ជាតិនានា ដែល​ពាក់​ពន្ធ័​នឹង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជូន​សារ​ធារ​ណៈ​ជន។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកថា សិក្ខាសាលានេះ គឺមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងពិធីករ ពិធីការនី នៅតាមវិទ្យុ ទូរទស្សន៍ ទាំងអស់ដើម្បីជាមូលដ្ឋានធ្វើអត្ថាធិប្បាយ សរសេ​រអត្ថ​បទ​សារព័ត៌​មាន​ទាក់​ទង​នឹង​នីតិ​វិធី​និង​ច្បាប់​បោះ​ឆ្នោត​នៃ​ ព្រះ​រាជា​ណាចក្រកម្ពុជា៕

1

Related Articles

Back to top button
Close
Close