កម្ពុជាមិនដកពាក្យបណ្តឹងពីតុលាការយុត្តិធម៌អន្តរជាតិទេ
បើទោះជាគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ (JBC) បន្តជួបពិភាក្សាគ្នាពីបញ្ហាជាប់គាំងជម្លោះព្រំដែនជាយូរមកហើយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនដកពាក្យបណ្តឹងចេញពីតុលាការយុត្តិធម៌អន្តរជាតិ ក្នុងទីក្រុងឡាអេ (ICJ) ឲ្យបកស្រាយសាលដីកា ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារនោះដែរ។
លោក កុយ គួង មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៤ ធ្នូ នេះបានប្រាប់អ្នកសារព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហរយ៉ាងច្បាស់ថា ខ្លួនមិននឹងមិងដកសំណើនេះទេ។
លោក កុយ គួង ហើយថា រដ្ឋមន្ត្រីការបរទេសប្រទេសកម្ពុជា និងថៃនៅតែបន្តដោះស្រាយបញ្ហាព្រំដែនជាធម្មតា ដើម្បីសុខសន្តីភាពសម្រាប់ប្រជាជនទាំងពីរ។