រូបថតអ្នកទោសគ្រឿងញៀនហ្វីលីពីនដេកគរជើងគ្នាកំពុងធ្វើឲ្យពិភពលោកស្ញប់ស្ញែង
សារព័ត៌មាន Cambodia News/
ពេលនេះមានអ្នកទោសគ្រឿងញៀនរបស់ប្រទេសហ្វីលីពីនចំនួន ៣.៨០០ នាក់ត្រូវបានជាប់ពន្ធធានាគារបន្ទាប់ពីប្រទេសមួយនេះបើកយុទ្ធនាការបោសសម្អាតគ្រឿងញៀនឲ្យអស់ចេញពីប្រទេសរបស់ខ្លួន ។
កន្លងមកយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់ប្រទេសហ្វីលីពីនបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញអ្នកទោសគ្រឿងញៀនចំនួន ៤០០ នាក់ត្រូវបានសម្លាប់ និង រាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ។
ទាំងនេះអាចបញ្ជាក់ឲ្យឃើញថា វាគឺជាភាពអស្ចារ្យមួយដែលលោកប្រធានាធិបតីថ្មី Rodrigo Duterte អាចធ្វើឲ្យប្រទេសរបស់លោកចាកឆ្ងាយពីគ្រឿងញៀន ជាក់ស្ដែងដូចជារូបថតខាងក្រោមនេះគឺបានបង្ហាញពីសកម្មភាពរបស់អ្នកទោសគ្រឿងញៀននៅក្នុងពន្ធធានាគារនៃទីក្រុង Quezon ក្បែររដ្ឋធានីម៉ានីល (Manila) ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅនេះលោកប្រធានាធិបតីប្រទេសហ្វីលីពីន Rodrigo Duterte បានប្រកាសថា ខ្លួននឹងប្រឆាំងដាច់ខាតជាមួយគ្រឿងញៀន ហើយប្ដេជ្ញាចិត្តថានឹងបោសសម្អាតឲ្យអស់នូវគ្រឿងញៀនដែលមាននៅលើទឹកដីប្រទេសរបស់លោក ៕