នាយកដ្ឋាន លិខិតឆ្លងដែន សម្រេចផ្ទេរភារកិច្ចមន្រ្តីប្រើប្រាស់ទូរស័ព្ទពេលកំពុងធ្វើការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ សីហា ២០១៦) ៖ ក្រោយពីភាពអសកម្មការងារ របស់កញ្ញា អនុសេ នីយ៍ត្រី ខេង សុខកញ្ញា ដែលជាមន្រ្តីធ្វើប៉ាស្ព័រ អត្តលេខ៧៧១១៥ ត្រូវបានបង្ហោះ និងចែកចាយតគ្នាតាម បណ្ដាញសង្គមហ្វេសប៊ុកមក នាយកដ្ឋានលិខិតឆ្លងដែន បានចេញលិខិតបង្គាប់ការ សម្រេចផ្ទេរភារកិច្ច កញ្ញា ឋានៈមន្រ្តីនៃការិយាល័យ បែបបទឲ្យទៅបំរើការងារ នៅការិយាល័យ រដ្ឋបាល-សរុប នៃនាយកដ្ឋានលិខិតឆ្លងដែនវិញ។
ក្នុងលិខិតបង្គាប់ការនោះដែរ ប្រធាននាយកដ្ឋានលិខិតឆ្លងដែន លោក ព្រហ្ម ចាន់សុខា បាន ថ្លែងអំណរគុណចំពោះ សាធារណជនដែលបាន បង្ហោះភាពអសកម្មក្នុង នាយកដ្ឋានលិខិត ឆ្លងដែន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ហើយក្នុងនាមលោកជាអ្នក ទទួលខុសត្រូវរបស់អង្គភាព សូមទទួលយក និងបំភ្លឺជូនសាធារណជន ឲ្យបានជ្រាប ។
ក្នុងលិខិតបានបញ្ជាក់ថា ចំពោះករណីមន្រ្តីប្រើប្រាស់ ទូរស័ព្ទ នៅពេលកំពុងបំរើការជូប្រជា ពលរដ្ឋ និងភាពអសកម្មនានា នាយកដ្ឋានបានធ្វើការ អប់រំណែនាំជាប្រចាំ និងបានដាក់ពិន័យ ទៅតាមនីតិវិធី និងបទបញ្ជារបស់កងកម្លាំង នគរបាលជាតិ ជាពិសេសថ្មីនេះ បានផ្លាស់មន្រ្តី ដែលប្រព្រឹត្តខុសនឹងវិន័យ ឲ្យទៅទទួលការអប់រំ នៅការិយាល័យរដ្ឋបាល-សរុប ៕