​ភ្លៀង​នឹង​ធ្លាក់​ច្រើន​ក្នុ​ងអាង​ទន្លេ​មេ​គង្គ​ ធ្វើ​ឲ្យ​កម្ពស់​ទឹក​កើន​ឡើង​ សូម​ប្រុង​ប្រយ័ត្ន

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៤ សីហា ២០១៦) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែសីហានេះ បានចេញសេចក្តីប្រកាសថា បន្ទាប់ពីព្យុះទី៤ ឈ្មោះ NIDA បានថយឥទ្ធិពល ប្រព័ន្ធសម្ពាធទាបមួយបានកើនឡើង និងអូសកាត់ពីលើអាងទន្លេមេគង្គ ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ក្នុងអាងទន្លេមេគង្គ និង​ក្នុង​ប្រទេស​កម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង​ប្រជា​ពល​រដ្ឋ​រស់នៅ តាមដងទន្លេ រួសរាន់ប្រមូលផលដំណាំ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

2

 

 

 

Related Articles

Back to top button
Close
Close