សម្ដេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ខេត្តព្រះសីហនុ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ សីហា ២០១៦) ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង មន្ត្រីរាជការ កង កម្លាំង ប្រដាប់អាវុធ ក្នុងខេត្តព្រះសីហនុ ជាច្រើនរយនាក់ដើម្បីពិនិត្យសភាពការណ៍ និងដោះស្រាយ បញ្ហាប្រឈម ដែលនឹងត្រូវធ្វើបន្តទៅទៀត តនារសៀលថ្ងៃទី៣ ខែសីហា។
សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្ដាប់ធ្នាប់ ទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗ, ជាពិសេសកែលម្អភាពអសកម្មទាំងឡាយដែលនៅសេសសល់ និង ខិតខំកសាងអំពើល្អ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយមានប្រសិទ្ឋិភាព។
គួររំលឹកផង ដែរថា នេះគឺជាខេត្តទី៩ហើយ ដែលសម្ដេចបានអញ្ជើញធ្វើដំណើរពិនិត្យ ពីវឌ្ឍនភាព និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដាខេត្តនានាដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ ហើយនៅមានខេត្តជាច្រើនទៀតដែលសម្ដេចគ្រោងនឹងអញ្ជើញទៅជាបន្តបន្ទាប់៕