ក្រោយញ៉ាំធុរេនរួច មិនគួរញ៉ាំភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីនោះទេ
សារព័ត៌មាន Cambodia News/
សុខភាព (០៤ សីហា ២០១៦) ៖ សលកវិទ្យាល័យ Tsukuba បានបើកការសិក្សាមួយ ហើយបានរកឃើញថា ក្នុងផ្លែធុរេនមានផ្ទុកជាតិស្ពាន់ធ័រជាច្រើន ដែលអាចប្រតិកម្មទៅនឹងជាតិកាហ្វេអ៊ីនយ៉ាងច្រើនដែលមាននៅក្នុង ទឹកក្រូចកូកាកូឡា។
ជាតិ ស្ពាន់ធ័រដែលមាននៅក្នុងផ្លែធុរេនមិនត្រឹមតែអាចបង្កឲ្យមាន ប្រតិកម្មជាមួយនឹងទឹកក្រូចកូកាកូឡាប៉ុណ្ណោះទេ តែវាក៏អាចបង្កើតឲ្យមានប្រកិកម្មជាមួយនឹងភេសជ្ជៈផ្សេងៗទៀត ដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនដូចគ្នា។
ប្រកិកម្មនេះបានធ្វើឲ្យអង់ស៊ីមដែលមាននាទីបញ្ចេញជាតិពុលពីរាងកាយលែងដំណើរការ ហើយពេលដែលអង់ស៊ីមនេះលែងដំណើរការ វាបានធ្វើឲ្យរាងកាយផ្ទុកទៅដោយជាតិពុលយ៉ាងច្រើន កម្រិតសម្ពាធឈាមឡើងខ្ពស់ និងអាចឈានទៅរកបញ្ហាគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។
សូមបញ្ជាក់ជូនថាដើម្បីរក្សាបានសុវត្ថិភាពអាយុជីវិត ក្នុងរយៈពេល ៨ ម៉ោងក្រោយពីញ៉ាំធុរេនយ៉ាងច្រើនរួច លោកអ្នកមិនគួរញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនោះទេ៕