បេក្ខជន​ប្រឡង​ឆ្នាំ​នេះ​មាន​ចំនួន​៩​៣៧​៥២​នាក់​ ចែក​ចេញ​ជា១៥៧​មណ្ឌល​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (០៤ សីហា ២០១៦) ៖​ ​ថ្លែង​នៅក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន​នា​ទីស្តីការក្រសួង​ អប់រំ ​កាល​ពី​​ថ្ងៃទី​៣ ​ខែសីហា លោក ​ហង់ ជួនណា​រ៉ុ​ន ​​​​រដ្ឋមន្ត្រី​ក្រសួង​ អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​នេះ មាន​សិស្ស​ចូលរួម​ប្រឡង​ជាង​៩​ម៉ឺន​នាក់​ ហើយ​ក្នុង​ដំណើរ​ប្រឡង​បាក់​ឌុប​នេះ ក្រសួង​អប់រំ​បានដាក់​បុគ្គលិក​ធ្វើការ​ត្រួតពិនិត្យ​ជាច្រើន​ម៉ឺន​នាក់​ ក្នុងនោះ​ស​ម្រា​​ប់​ដំណើរការ​សំណេរ មាន​ចំនួន​ជិត​១៣.០០០​នាក់ និង​ក្នុង​ដំណើរការ​កំណែ​មាន​ចំនួន​១១.៥០០​នាក់ រាប់ទាំង​ប្រធាន​មណ្ឌល គណៈ​មេ​ប្រយោគ អនុរក្ស អ្នកត្រួតពិនិត្យ​ផងដែរ​។​

លោក ​ហង់ ជួនណា​រ៉ុ​ន ​​បាន​បន្ត​ថា​ ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​នឹងត្រូវ​រឹតបន្តឹង​ គ្រប់​តំណាក់កាល​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការប្រឡង​ប្រកបដោយ​តម្លាភាព​និង​សុ​ ក្រិ​ត្យ​ភាព​ដែល​អាច​ទទួលយកបាន​ទាំង​បេក្ខជន​ក៏ដូចជា​ឪពុកម្តាយ​របស់​សិស្ស ​។​

លោក​រដ្ឋមន្ត្រី ​ បន្តថា នៅ​ទូទៅ​ប្រទេស​កម្ពុជា មណ្ឌល​ដែល​ត្រូវ​ដាក់ឱ្យ​ដំណើរការ​ប្រឡង​នេះ នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ មាន​ចំនួន​១៥៥​មណ្ឌល ហើយ​ឈ្មោះ​បេក្ខជន​ប្រឡង មាន​ចំនួន​៩៣.៧០០​នាក់ ក្នុងនោះ​មាន​សិស្ស​ប្រឡង​ស្វ័យរិន​ចំនួន​២៥​ភាគរយ​ប្រហែល​២៥.០០០​នាក់​។​

លោក ​ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់ថា ដំណើរការ​ប្រឡង​នេះ ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដាក់​ឱ្យមាន​អ្នកត្រួតពិនិត្យ អ្នកសង្កេតការណ៍ ពី​១០-២០​នាក់​ក្នុង​មួយ​មណ្ឌល និង​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ដាក់ឱ្យ​មាន​កង​​កម្លាំង​នគរបាល ដើម្បី​ការពារ​សណ្ដាប់ធ្នាប់​ពី​៥-១០​នាក់ ទៅតាម​មណ្ឌល​តូច ឬក៏​មណ្ឌល​ធំ​៕ ដោយ ៖ ហេង នាង​

2

 

 

 

 

 

 

​ ​

​​

Related Articles

Back to top button
Close
Close