ស្តេច​ថៃ ​យាង​ចូល​មន្ទីរពេទ្យ​​ ​ដោយ​សារ​ជំងឺ​គ្រុន​ក្តៅ ​និង​អាច​មាន​មេរោគ​ក្នុង​ឈាម​

សារព័ត៌មាន Cambodia News/

ថៃ (០៣ សីហា ២០១៦) ៖ ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលមានព្រះជន្មាយុ ៨៨វស្សាទៅហើយនោះ ត្រូវ​បាន​ក្រុម ​គ្រូ​ពេទ្យ​ធ្វើ​ការ​ព្យា​បាល​អាការៈរោគ គ្រុនក្តៅ និង អាចមានមេរោគក្នុងឈាមព្រះអង្គថែមទៀតផង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រាជវាំងថៃ ដែល Channel News Asia ដកស្រង់នាព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។

ក្រុមគ្រូពេទ្យថៃ តែងតែធ្វើការត្រួតពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ជារៀងរាល់ខែហើយកាលពីខែមុននេះ ព្រះបាទ ភូមិបុល បាន​ទទួល​ការព្យា​បាល​នៅ​ផ្នែក​ឆ្អឹងខ្នង។ ព័ត៌មានស្តីសុខភាពរបស់ព្រះមហាក្សត្រថៃ ត្រូវបាន ប្រជាជនថៃទាំងអស់ធ្វើការតាមដានយ៉ាងលម្អិតបំផុត ក៏​ព្រោះ​តែ​ពួក​គេ​គោរ​ព​ស្រឡាញ់​ព្រះ​មហាក្សត្រស្មើនឹងជីវិត៕ ប្រភព៖ freshnewsasia

2

 

Related Articles

Back to top button
Close
Close