ខឹង​មិត្តស្រី​មាន​សង្សារ​​ច្រើន ​ហៅ​នាង​មក​​ឱ្យគេ​រំលោភ​​បូក​សង​សឹក

សារព័ត៌មាន​​ Cambodia News/

កណ្តាល (០២ សីហា ២០១៦) ៖ ​ជនសង្ស័យ​៥នាក់​ត្រូវ​​កម្លាំង​​នគរបាល​ស្រុក​ស្អាងឃាត់ខ្លួន​ ពាក់​ព័ទ្ធ​ករណី​រំ​លោ​ភ​បូក​​​លើ​នារី​ម្នាក់​​រហូតសន្លប់​ កាលពី​​យប់​ថ្ងៃ​ទី​០១ ​សីហា ២០១៦ ​ស្ថិតត្រង់​​ចំណុច​ចំ​​ការ​ស្វាយ ក្នុង​​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង​ ខេត្ត​កណ្តាល ។

ប្រភពឱ្យ​ដឹង​ថា ​យប់កើតហេតុ ជន​​សង្ស័យ​បាន​ទូរស័ព្ទ​ទៅ​​នារី​​ជា​សង្សារ​ ដើម្បី​ណាត់គ្នា​​​​រួម​រ័ក ត្រូវ​​នាង​​យល់ព្រម​​ ក៏​ធ្វើដំណើរ​​ ​ស្រាប់តែ​មក​ជួប​​​ជាមួយ​​ក្រុម​ជន​សង្ស័យ​​ទាំងនោះ​​ ​ក៏​បាន​ចាប់​ស្រាតខោ​​នារីរងគ្រោះរំលោភ​​សេពសន្ថវៈ​បាន​សម្រេច​​មុន​គេ​ បន្ទាប់​មកជន​សង្ស័យចុង​ក្រោយ​កំពុង​​រំលោភ​សេពសន្ថវៈ​នារីរងគ្រោះ​​សន្លប់ ក៏​បញ្ឈប់​សកម្មភាព។

បន្ទាប់​មកជនសង្ស័យ បាន​​ឌុ​ប​នារី​រង​គ្រោះ​ សំដៅ​មក​ឆ្លង​ដរ​ចុង​កោះវិញ​ ​ក៏ជួប​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង បាន​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ចំណែក​នារី​រងគ្រោះ​ត្រូវបាន​​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឃុំ​តា​លន់ ​ ។

​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​​ថា ករណី​រំលោភ​បូក​នេះ គឺកើត​ឡើង​​ដោយសារ​​ជនសង្ស័យ​ឈ្មោះ​រ៉េ​ត រ​ដ្ឋា ខឹង​មិត្ត​ស្រីរបស់ខ្លួន​ ដែល​ជា​នារី​រងគ្រោះ​​មាន​សង្សារ​ច្រើនពេក ​ក៏​រៀប​​គម្រោង​​ណាត់​នាង និងណាត់​​​គូកន​​ មកចាប់​​រំលោភ​​នាង​ ។ ​​​​តែ​រំលោភ​​​៣​​នាក់ ​ត្រូវនាង​​សន្លប់​ភ័យ​ពេក ក៏នាំគ្នា​​ដឹក​នាង​យក​ទៅ​ចោល ក៏​ជួប​​សមត្ថកិច្ច​កំពុង​ល្បាតសង្ស័យបាន​​​ឃាត់ខ្លួនទាំង​៥​នាក់ ​៕

11

 

Related Articles

Back to top button
Close
Close