ព្រះមហាក្សត្រលើកលែងទោសដល់ថៅកែជនជាតិរុស្ស៊ី
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាផ្ទាល់របស់អតីតព្រះមហាក្សត្រ នៅពីថ្ងៃ២៣ ធ្នូ នេះត្រូវបានសារព័ត៌មានដកស្រង់បន្ទូលថា ការលើកលែងទោសរបស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដល់លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ថៅកែជនជាតិរូស្ស៊ី បានធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាល។
លោក អាស៊ីត្រូហ្វីមូហ្វ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនកាលពីឆ្នាំ២០០៧ ហើយត្រូវបានតុលាការរកឃើញថា មានទោសពីបទរំលោភក្មេងស្រីចំនួន ១៧នាក់ អាយុពី ៦ ទៅ ១៣ឆ្នាំ។
បើតាមការរាយការរបស់ rfa បានឲ្យដឹងថា មន្ត្រីអង្គការប្រឆាំងការជួញដូរមនុស្សបានប្រតិកម្មថា ការសម្រេចឲ្យអ្នកទោសរំលោភក្មេងរូបនោះរួចខ្លួន ធ្វើឡើងស្របទៅតាមច្បាប់មែន តែវាជាគំរូអាក្រក់។
សេចក្តីរាការណ៍បានបន្តថា លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ រួមនឹងអ្នកទោសចំនួន ៣៦០នាក់ផ្សេងទៀត បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ កាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ កន្លងទៅនេះ។