៦នាក់ចាប់ស្រីម្នាក់រំលោភបូកក្នុងវត្តរហូតសម្រេចទាំងអស់គ្នា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ កក្កដា ២០១៦) ៖ ជនសង្ស័យ២នាក់ក្នុងចំណោម៦នាក់ ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វារធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ជាបន្តបន្ទាប់ ពាក់ព័ន្ធពីបទចាប់នារីម៉ាស្សាម្នាក់ យកទៅរំលោភបូកម្នាក់ម្តងៗ នៅក្នុងវត្ត ប្រជុំសាគរ ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
នារីម៉ាស្សារងគ្រោះខាងលើ មានអាយុ២៥ឆ្នាំ ធ្វើការនៅហាងម៉ាស្សាមេគង្គស្ប៉ា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។
តាម នារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ប្រហែលជាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ កក្កដា រូបនាង ត្រូវដើរទៅផ្ទះតែម្នាក់ឯង ដោយកាត់តាមវត្តខាងលើ ស្រាប់តែលេចជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូបនាងពីដៃ គេចខ្លួនបាត់ ។
ប្រភពបន្តទៀតថា ពេលនោះ ក៏មានលេចមុខជនម្នាក់ទៀតមក ដោយជិះម៉ូតូកូនទា ធ្វើជាមកសួរនាំ រួចជួយជូននាងទៅប្តឹងសមត្ថកិច្ច ពេលដែលនាងព្រមជិះម៉ូតូទៅជាមួយ ក៏ដឹកនាងចូលទៅកាន់វត្តថ្មី ដោយនៅទីនោះមានបក្សពួកគ្នាវា៦នាក់ បានចាប់នាងរំលោភម្នាក់ម្តងៗ រហូតសម្រេចទាំងអស់ ហើយគេចខ្លួនបាត់ ៕