ក្រោយ​​ការ​​វាយ​ប្រហារ​​ក្នុង​​ទី​ក្រុង​​ម៉ូនិច​​ ពិធី​​អុជ​​ទៀន​​គោរព​វិញ្ញាណ​ក្ខន្ធ​​អ្នក​​ស្លាប់​​ត្រូវ​​បាន​​ធ្វើ​​ឡើង ​

សារព័ត៌មាន​ Cambodia News​/

អាល្លឺម៉ង់ (២៥ កក្កដា ២០១៦) ៖ ពិធីអុជទៀនត្រូវបានធ្វើឡើងក្នុងទីក្រុង Munich ខណៈការកំណត់អត្តសញ្ញាណ នៃ​ជន​រ​ង​គ្រោះ​បាត់​បង់​ជីវិត​ដោយ​ខ្មាន់​កាំ​ភ្លើង​ជា​យុវជ​ន​ម្នាក់​ ចាប់​ផ្ដើម​ធ្វើឡើង។

កាលពីថ្មីៗនេះឪពុករបស់ជនរងគ្រោះ បានទៅកាន់កន្លែងកើតហេតុនៅមជ្ឈមណ្ឌល Olympia shopping centre ដើម្បីកាន់ទុក្ខកូនប្រុសរបស់លោក គ្រា​ដែល​មនុស្ស ​ម្នារ​ផ្សេងទៀតបានគោរពវិញ្ញាណក្ខន្ធដល់មិត្តភ័ក្ត្រ និងមនុស្សជាទីស្រឡាញ់របស់គេ បានបាត់បង់ជីវិតក្នុងវិនាសកម្មដែលបណ្ដាលឲ្យមនុស្ស ៩​នាក់​បាត់​បង់ជីវិត ភាគច្រើននៃពួកគេជាយុវជន។​

ការិយាល័យឧក្រិដ្ឋកម្មរដ្ឋបាវ៉ារៀនបាននិយាយថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពតែម្នាក់ឯង សម្លាប់មនុស្សចំនួន ៩នាក់ក្នុងទីក្រុងម៉ូនិចនេះ បាន​រៀប​គម្រោង​វាយ​ប្រហាររយៈពេលមួយឆ្នាំមកហើយ។ រីឯអាវុធដែលគេប្រើធ្វើសកម្មភាពបានទិញតាមអនឡាញ។ ឃាតករ ម្នាក់ឯងអាយុ 18ឆ្នាំ​រូប​នេះ​មាន​ឈ្មោះ​នៅ​ក្នុង​របាយ​ការណ៍ថា Ali Sonboly ជនជាតិអាល្លឺម៉ង់សញ្ជាតិដើមអ៊ីរ៉ង់៕

1

 

Related Articles

Back to top button
Close
Close