ស្ដាប់កាស និង សាកថ្មពេលកំពុងគេងអាចមានគ្រោះថ្នាក់ដល់ជីវិត
សារព័ត៌មាន Cambodia News/
សុខភាព (២២ កក្កដា ២០១៦) ៖ ដោយសារការមិនយកចិត្តទុកដាក់លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ បាននាំផលប៉ះពាល់ រហូតនាំឲ្យកើតមានគ្រោះថ្នាក់ដល់អាយុជីវិត។
មានច្រើនករណី រួចមកហើយក្នុងសហរដ្ឋអាមេរិក, ហ្វីលីពីន និងថៃ ដែលមានមនុស្សឆក់ស្លាប់ ព្រោះប្រើឆ្នាំងសាកក្លែងក្លាយ រួមនឹងស្ដាប់កាសពេលគេងលក់ ករណី ទាំងនោះអ្នកជំនាញបានរកឃើញថា បណ្ដាលមកពីឆ្នាំងសាកក្លែងក្លាយ មិនមានមុខងារទប់ចរន្តអគ្គិសនី រួចបណ្ដាលឲ្យចរន្តទាំងនោះ ទៅប៉ះជាមួយកាស ដែលឡើងកម្ដៅ ហើយឆ្លងជាមួយសំណើមក្នុងត្រចៀករបស់ជនរងគ្រោះ។
ដោយឡែក សម្រាប់អ្នកប្រើឆ្នាំងសាកពិតប្រាកដ មិនមែនមានន័យថា អាចសាកចោល និងស្ដាប់កាសបណ្ដើរនោះទេ គឺត្រូវតែប្រុងប្រយ័ត្ន ព្រោះហានិភ័យនានាលើគ្រឿងបច្ចេកវិទ្យា តែងកើតមានជាយថាហេតុ៕